១. សារៈសំខាន់នៃការតភ្ជាប់ជាសកល
ការតភ្ជាប់ជាសកលបានផ្តល់ឱ្យធុរកិច្ចនូវសក្តានុពលដ៏ប្រសើរ (សក្តានុពលក្នុងការអភិវឌ្ឍម៉ូដែលអាជីវកម្មមួយដែលនាំឈានមុខនៅក្នុងសកល)។
២. ផ្តល់ជម្រើសភាគហ៊ុនទៅឱ្យបុគ្គលិកទាំងអស់
ការផ្តល់ឱកាសឱ្យបុគ្គលិកចូលរួមចំណែកក្នុងភាគហ៊ុន គឺជាការលើកទឹកចិត្តមួយដ៏មានប្រសិទ្ធិភាពដែលនាំឱ្យបុគ្គលិកមានការជំរុញចិត្ត, ប្តេជ្ញាចិត្ត, និងបង្កើនស្មារតីជាក្រុមក្នុងការបំពេញការងារឱ្យសហគ្រាសទាំងមូលរីកចម្រើន។ សហគ្រិនដែលអនុញ្ញាតឱ្យបុគ្គលិកចូលរួមចំណែកក្នុងការវិនិយោគទុនជាមួយខ្លួន គឺមានឱកាសក្នុងការពង្រីកខ្លួនខ្ពស់ជាងការដែលមិនមានការចូលរួមវិនិយោគដោយក្រុមបុគ្គលិក។
៣. ផ្តល់មូលធនជ្រើសរើសទីប្រឹក្សាជាន់ខ្ពស់ (យ៉ាងតិច ៣រូប)
ការទទួលបានមតិយោបល់ល្អៗ ពីទីប្រឹក្សាល្អ ជាកត្តាមួយដ៏សំខាន់ដែលអាចជួយឱ្យសហគ្រាសមានលទ្ធភាពខ្ពស់ក្នុងការពង្រីកខ្លួន។ ដូច្នេះ សហគ្រិនគួរតែថែរក្សា និងបង្កើនចំនួនទីប្រឹក្សារបស់ខ្លួនទ្វេដង ក្នុងរង្វង់រយៈពេល២ទៅ៣ឆ្នាំដំបូងនៃការចាប់ផ្តើមធុរកិច្ចថ្មី។ កត្តាទាំងនេះអាចធ្វើទៅបានតាមរយៈការផ្តល់នូវមូលធនដល់ទីប្រឹក្សាជាន់ខ្ពស់ទាំងនោះ។
ប្រភព៖ World Economic Forum