តើអ្នកធ្លាប់បានឮអំពី “ការចាប់យកឌីជីថល” ឬ ជាភាសាអង់គ្លេសហៅថា “Digital Adoption” ហើយឆ្ងល់ថាវាមានន័យយ៉ាងណាដែរឬទេ?
ការចាប់យកឌីជីថលគឺសំដៅទៅលើការក្រសោបយកថាមពលនៃបច្ចេកវិទ្យាឌីជីថលមកប្រើប្រាស់ ដើម្បីផ្លាស់ប្តូររបៀបនៃការធ្វើការ ការរស់នៅ និងការតភ្ជាប់ទំនាក់ទំនង!
វាសំដៅទៅលើដំណើរការនៃការបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងសកម្មភាពនានារបស់ស្ថាប័ន ក្រុមហ៊ុន ឬបុគ្គលផ្ទាល់ ដោយប្រើប្រាស់យ៉ាងពេញលេញនូវអត្ថប្រយោជន៍នៃបច្ចេកវិទ្យានេះ។ វារួមបញ្ចូលទាំងការប្រេីប្រាស់ឧបករណ៍ឬដំណោះស្រាយឌីជីថល និងការធានានូវប្រសិទ្ធភាពនៃការប្រេីប្រាស់ដោយភាគីពាក់ព័ន្ធ ដើម្បីសម្រេចឱ្យបាននូវលទ្ធផល និងគោលបំណងដែលចង់បាន។
ការចាប់យកឌីជីថលគឺជាការចាំបាច់នៅក្នុងពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ ដោយបច្ចេកវិទ្យានេះកំពុងដើរតួនាទីស្នូលនៅក្នុងស្ទើរតែគ្រប់ទិដ្ឋភាពនៃអាជីវកម្ម និងការរស់នៅជាប្រចាំរបស់យើង។ វាមិនមែនសាមញ្ញៗត្រឹមតែជាការប្រើឧបករណ៍ឌីជីថលនោះឡេីយ គឺវាពាក់ព័ន្ធនឹងការធ្វេីបរិវត្តកម្មឌីជីថល និងការជំរុញវប្បធម៌នៃនវានុវត្តន៍ និងភាពបត់បែនបានរហ័ស។
ហេតុអ្វីយើងគួរតែចាប់យកឌីជីថល?
ការចាប់យកឌីជីថលរំពឹងថាផ្ដល់លទ្ធផលបន្ថែមដូចតទៅ៖
- ជំរុញកំណើន៖ ពង្រីកវិសាលភាពទីផ្សារ និងមានលទ្ធភាពចូលទៅកាន់ទីផ្សារថ្មី
- បង្កើនស័ក្ដិសិទ្ធិភាព៖ តម្រឹមនិងសម្រួលរំហូរការងារប្រតិបត្តិការ និងប្រេីពេលវេលាកាន់តិច។
- បង្កើនផលិតភាព៖ ផ្តល់ថាមពលដល់ក្រុមរបស់អ្នកឱ្យសម្រេចការងារច្រេីនជាងមុនជាមួយនឹងធនធានដូចគ្នា។
- ពន្លឿននវានុវត្តន៍៖ រក្សាការនាំមុខជាមួយនឹងដំណោះស្រាយ ឬមុខងារថ្មីៗ។
- បង្កេីនការពេញចិត្តពីអតិថិជន៖ បង្កេីនភាពងាយស្រួលក្នុងការផ្ដល់ព័ត៌មាន ការដោះស្រាយបញ្ហា និងបង្កេីនគុណភាពសេវាដល់អតិថិជន។
- សម្រេចបានការសន្សំថ្លៃដើម៖ កាត់បន្ថយការចំណាយប្រតិបត្តិការ និងបង្កើនផលត្រឡប់មកវិញច្រេីនលើការវិនិយោគ ។ល។
បន្តតាមដាន និងស្វែងយល់បន្ថែមទៀត ទៅលើការចាប់យកឌីជីថល ក្នុងការធ្វើបដិវត្តអាជីវកម្ម និងជីវិតរបស់អ្នក!