កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤, ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយក នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំគណៈប្រតិភូដោយមានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល និងតំណាងក្រោមឱវាទ ក.ស.ហ.វ. ចូលរួមទស្សនកិច្ចសិក្សាទៅកាន់ទីក្រុងសេជុង និងទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដើម្បីស្វែងយល់បន្ថែមអំពីការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិករបស់ប្រទេស។
ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងដើម្បីស្វែងយល់ពីបទពិសោធន៍នៃការអភិវឌ្ឍនិងដំណើរការប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិករបស់កូរ៉េ សម្រាប់ជាមេរៀន និងជាធាតុចូលបន្ថែមក្នុងការគាំទ្រដល់ការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។