- ១៩៩៣ – World Wide Web (WWW) ត្រូវបានបង្កើតឡើង និងនាំមកនូវការទំនាក់ទំនងតាមអនឡាញ, ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក និងជាការចាប់ផ្តើមនៃសេដ្ឋកិច្ចឌីជីថល។
- ១៩៩៧ – Wi-Fi ត្រូវបានដាក់ប្រើជាសាធារណៈនៅឆ្នាំ ១៩៩៧ និងបានផ្លាស់ប្តូរមុខមាត់នៃការប្រើប្រាស់អ៊ីនធឺណិត។
- ១៩៩៨ ៖ ការចាប់កំណើតនៃ Google ជាការបើកទំព័រថ្មីនៃការស្វែងរកព័ត៌មាននៅលើគេហទំព័រតាមអ៊ីនធឺណិត (Search Engine)។
- ២០០៤ – បណ្ដាញសង្គម៖ បណ្តាញសង្គមបានគ្របដណ្ដប់មួយចំណែកធំនៅលើជីវិតទំនាក់ទំនងរបស់យើង។
- ២០០៧ ៖ ការលេចចេញនូវទូរសព្ទ iPhone បានប្រែក្លាយមុខមាត់បច្ចេកវិទ្យាទូរសព្ទឆ្លាតវៃ។
- ២០០៩ – Bitcoin ជាប្រភេទលុយឌីជីថល ដែលបានបើកទំព័រថ្មីនៃប្រព័ន្ធទូទាត់ឌីជីថលដែលដំណើរការដោយឯករាជ្យពីប្រព័ន្ធធនាគារ និងត្រូវបានដឹងថាប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន។
- ២០១៤ – Virtual Reality (VR)៖ គឺជាឆ្នាំដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ការពិតនិម្មិត (VR) សម្រាប់កម្មវិធីពាណិជ្ជកម្ម។
- ២០១៥ – រថយន្តគ្មានអ្នកបើក៖ ការចាប់ផ្ដើមនៃ Autopilot របស់ក្រុមហ៊ុន Tesla ដែលជាមុខងារបើកបរស្វ័័យប្រវត្តិនៅក្នុងរថយន្តរបស់ខ្លួន បាននាំឱ្យមានការចាប់អារម្មណ៍ និងចាប់យកនូវបច្ចេកវិទ្យាថ្មីនេះជាបន្តបន្ទាប់។
- ២០១៩ – Quantum computing៖ នៅក្នុងប្រវត្តិសាស្រ្តនៃ Quantum computing ត្រូវបានកំណត់នៅក្នុងខែតុលា ឆ្នាំ ២០១៩ ដោយកម្លាំងគណនារបស់ក្រុមហ៊ុន ហ្គូហ្គល ហៅថា Google’s Sycamore processor។
- ២០២០ – ជម្ងឺរាតត្បាតកូវីដ ១៩ (COVID-19)៖ បានពន្លឿនល្បឿនបន្ថែមដល់បរិវត្តកម្មឌីជីថល ដែលមិនធ្លាប់មានពីមុនមក តាមរយៈការធ្វើប្រតិបត្តិការអនឡាញជាច្រើនប្រភេទ រួមមាន ប្រជុំអនឡាញ, ការទិញទំនិញអនឡាញ, ការធ្វើការងារអនឡាញ ជាដើម។
- ២០២២ – បញ្ញាសប្បនិម្មិត (AI) មានយូរយារណាស់មកហើយ ប៉ុន្តែការលេចឡើងនូវ Generative AI បានគ្របដណ្ដប់ផ្នែក AI នេះ, ដោយក្រុមហ៊ុន OpenAI បានដាក់បង្ហាញ ChatGPT ក្នុងឆ្នាំ ២០២២ ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើល ជាមួយនឹងកង្វល់មួយចំនួនផងដែរសម្រាប់ពិភពលោក។ ក្រោយៗមកទៀតក៏លេចឡើងនូវ Google Bard និងបានប្ដូរទៅជា Google Gemini ជាដើម។