នាពេលព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល និងលោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល អមដោយមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “អភិបាលកិច្ចទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានចូលរួមធ្វើបទបង្ហាញអំពី “ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” និងលោកអគ្គនាយករងបានធ្វើបទបង្ហាញអំពី “ដំណើរការអភិបាលកិច្ចទិន្នន័យ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”។ គួរបញ្ជាក់ផងដែរ សិក្ខាសាលាពិគ្រោះយោបល់ខាងលើត្រូវបានរៀបចំដោយ ក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាន (ក.ប.ព.) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធាន ក.ប.ព. អញ្ជើញចូលរួមក្នុងពិធីបើកអង្គសិក្ខាសាលា និងមានការចូលរួមពីតំណាងអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សរុបចំនួនប្រមាណ ១០០រូប។