ឌីជីថលភ្លោះ គឺជាគំរូនិម្មិតនៃវត្ថុ, ប្រព័ន្ធ ឬរំហូរការងារពិត។ វាប្រើប្រាស់ទិន្នន័យ និងសកម្មភាពសាកល្បងជាក់ស្ដែង ដើម្បីឆ្លុះភាគីម្ខាងទៀតរបស់វាដែលនៅក្នុងពិភពពិត ដោយអាចធ្វើការវិភាគ ទស្សន៍ទាយ ត្រួតពិនិត្យ និងបង្កើនប្រសិទ្ធភាពឱ្យកាន់តែល្អប្រសើរ។

ឧទាហរណ៍៖
១.សាកស្រមៃមើលពី ឌីជីថលភ្លោះ នៃរថយន្ត, ដែលវាជាឧបករណ៍ចាប់សញ្ញានានា (Sensor) ដែលបំពាក់ក្នុងរថយន្ត ដើម្បីផ្ដល់សញ្ញាឬទិន្នន័យអំពីដំណើរការ, សុខភាពម៉ាស៊ីន និងកម្រិតប្រេងឥន្ធនៈ។ តាមរយៈការវិភាគទៅលើគំរូនិម្មិតនេះ, យើងអាចទស្សន៍ទាយដឹងអំពីតម្រូវការថែទាំ, បង្កើនប្រសិទ្ធភាពនៃដំណើរការម៉ាស៊ីន, និងឆ្លើយតបដោយស្វ័យប្រវត្តិទៅនឹងលក្ខខណ្ឌផ្សេងៗជាច្រើនទៀត។
២.សាកស្រមៃមើលពី ឌីជីថលភ្លោះ នៃខ្សែសង្វាក់ផលិតកម្ម។ គំរូនិម្មិតនេះនឹងប្រមូលទិន្នន័យពីដំណើរការនៃសង្វាក់ផលិតកម្ម ដើម្បីកែលម្អរំហូរនៃផលិតកម្ម, កំណត់បញ្ហាកកស្ទះ​និងបង្កើនប្រសិទ្ធភាពផលិតកម្មដោយមិនឱ្យរំខានដល់ដំណើរការផលិតកម្មឡើយ។