សេដ្ឋកិច្ចឌីជីថលគឺសំដៅដល់ការចាប់យកការប្រេីប្រាស់នូវភាពរីកចម្រេីននៃវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យាឌីជីថលក្នុងការធ្វេីទំនេីបកម្មផលិតកម្ម និង​ការបង្កេីន​ផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ដោយបង្កេីតចេញនូវគំរូធុរកិច្ចថ្មីៗ ; ផ្លាស់ប្ដូរដំណេីរការផលិតកម្ម ; ផ្លាស់ប្ដូររបៀបធ្វើការថ្មី; ផ្លាស់ប្ដូររបៀបនៃការប្រើប្រាស់និងការចែកចាយទំនិញនិងសេវា ជាដើម។

គួរបញ្ជាក់ផងដែរ បច្ចុប្បន្នការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកល ជាពិសេសបច្ចេកវិទ្យាឌីជីថល បាននិងកំពុងលេចរូបរាង និងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស នៅក្នុងបរិការណ៍ “បដិវត្តន៍ឧស្សាហកម្ម៤.០”។