នារសៀលថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានដឹកនាំក្រុមការងារបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចតេជោ និងអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ចូលរួមកិច្ចប្រជុំជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ឧ.វ.ប.ន.) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីនៃ ក.ឧ.វ.ប.ន. ដើម្បីពិភាក្សាលើកិច្ចការពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការជួយដល់ការអនុវត្តវិធានការមួយចំនួននៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។