នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល, មជ្ឈមណ្ឌលធុរកិច្ចថ្មី តេជោ និង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ជួបប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិភាក្សាអំពីកិច្ចការងារបច្ចេកទេសក្នុងការរៀបចំប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក។