បច្ចេកវិទ្យាឌីជីថល បានផ្លាស់ប្តូរការរស់នៅរបស់មនុស្សជាតិ ក្នុងល្បឿនមួយយ៉ាងលឿននិងវិសាលភាពដ៏ធំ ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល20ឆ្នាំចុងក្រោយនេះ។ វាបានជួយលើកកម្ពស់យ៉ាងខ្លាំងក្នុងការច្នៃប្រឌិតនិងការរីកចម្រើន នៃសេដ្ឋកិច្ចសង្គម។ ជាមួយនឹងឱកាសនៃការផ្លាស់ប្តូរទាំងនេះ តំបន់អាស៊ីប៉ាស៊ីហ្វិក បានបោះជំហានចូលទៅក្នុងយុគសម័យមាស (golden era) នៃសេដ្ឋកិច្ចឌីជីថល។ នៅឆ្នាំ២០២២ ប្រទេសជាច្រើនក្នុងតំបន់អាស៊ី បានសម្រេចនូវអត្រាកំណើន ផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនបានច្រើនជាង៥%។ តំបន់នេះទទួលបាននូវអត្ថប្រយោជន៍ ពីចំនួនប្រជាជននិងធនធានរបស់ខ្លួន រួមជាមួយនឹងការកើនឡើងនៃពលរដ្ឋជំនាន់ក្រោយ ដែលផ្តល់នូវសក្តានុពលថ្មីសម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។ តាមការរំពឹងទុក, នៅឆ្នាំ២០៣០ តំបន់អាស៊ាន នឹងក្លាយជាតំបន់ដែលមានសេដ្ឋកិច្ចធំជាងគេទី៤ក្នុងពិភពលោក ហើយទីផ្សារ”សេដ្ឋកិច្ចអ៊ីធឺណិត/ឌីជីថល” ក្នុងតំបន់នេះ អាចនឹងឈានដល់ទៅ ១ទ្រីលាន (១,០០០,០០០,០០០,០០០) ដុល្លារអាមេរិក។
ប្រភព៖ World Economic Forum