អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសម្រាប់បំពេញការងារពេញម៉ោងផ្នែកវិភាគទិន្នន័យ ចំនួន 1រូប ។
ភារកិច្ច
- ប្រើប្រាស់ឧបករណ៍ ឬថ្នាលឌីជីថលសម្រាប់អភិវឌ្ឍរបាយការណ៍បែបស្ថិតិ និងរបាយការណ៍វិភាគដែលរំលេចចេញជាក្រាហ្វផ្សេងៗ
- ចូលរួម និងគាំទ្រការអភិវឌ្ឍ និងការដាក់អនុវត្តថ្នាលវិភាគទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ធ្វើការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធដែលផ្តល់តម្រូវការទិន្នន័យ, ផ្តល់ទិន្នន័យ និងផ្តល់តម្រូវការសម្រាប់ការវិភាគ
- ធ្វើការជាមួយក្រុមការងារគម្រោង និងវិស្វករទិន្នន័យដើម្បីអភិវឌ្ឍរបាយការណ៍ស្ថិតិ និងវិភាគ
- បកប្រៃខ្លឹមសាររបាយការណ៍ប្រភេទវិភាគ និងវិភាគលទ្ធផលដោយប្រើបច្ចេកទេសស្ថិតិនានា
- ធ្វើការវិភាគទៅលើសំណុំ ឬ ចង្កោមទិន្នន័យធំដែលបានពីប្រភពផ្សេងៗជាច្រើន និងប្រែក្លាយទៅជាខ្លឹមសារដែលមានអត្ថន័យស៊ីជម្រៅដែលអាចផ្តល់ការព្យាករណ៍បាន
- ចូលរួមការងាររៀបចំតម្រូវការទិន្នន័យសម្រាប់ផ្តល់មូលដ្ឋានក្នុងការវិភាគ និងរៀបចំរបាយការណ៍
- ចូលរួមការងារពិនិត្យ សម្អាត ពិនិត្យគុណភាព និងបំប្លែងទិន្នន័យ
- បំពេញការងារផ្សេងៗទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។
គុណវុឌ្ឍិ
- មានសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ, ព័ត៌មានវិទ្យា ឬប្រហាក់ប្រហែល
- មានបទពិសោធណ៍ការងារពាក់ព័ន្ធការវិភាគទិន្នន័យ ឬជាវិស្វករទិន្នន័យ
- ចេះប្រើប្រាស់ឧបករណ៍វិភាគ ដូចជា Power BI, Tableau ឬ ផ្សេងទៀតកាន់តែប្រសើរ
- ចេះប្រើប្រាស់ភាសា SQL សម្រាប់ការទាញយកទិន្នន័យកាន់តែប្រសើរ
- ចេះប្រើប្រាស់ភាសា SQL សម្រាប់ការទាញយកទិន្នន័យកាន់តែប្រសើរ
- មានចំណេះដឹងផ្នែករបាយការណ៍ Business Intelligence (BI) និងការប្រើប្រាស់ ETL កាន់តែប្រសើរ
- មានជំនាញក្នុងការទំនាក់ទំនង និងសម្របសម្រួលបានល្អ
- អាចបំពេញការងារដោយឯករាជ្យ និងជាក្រុមបានល្អ
- មានអត្តចវិតស្លូតបូត, ស្មោះត្រង់, ឧស្សាហ៍, ព្យាយាម និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។
របៀបដាក់ពាក្យ
បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV), លិខិតអម (Cover Letter) និងភ្ជាប់
មកជាមួយនូវឯកសារគាំទ្រនានាតាមរយៈអ៊ីមែល [email protected] និង cc: [email protected]
ឬផ្ញើទៅកាន់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដែលមានអាសយដ្ឋាននៅជាន់ទី៧ នៃអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC), មហាវិថីអូស៊ីអាយស៊ី, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១៦ ខែ
សីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ នាទីល្ងាច។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ +855 15 881 611 (តេលេក្រាម)។