អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសម្រាប់បំពេញការងារពេញម៉ោងផ្នែកជំនួយការគម្រោង ចំនួន 1រូប ។
ភារកិច្ច
- សម្របសម្រួលការរៀបចំផែនការ និងតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោង
- សម្របសម្រួលកិច្ចប្រជុំ និងសរសេរកំណត់ហេតុកិច្ចប្រជុំ
- រៀបចំរបាយការណ៍វឌ្ឍនភាព និងលើកបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តគម្រោងជាប្រចាំខែត្រីមាស ឆមាស និងប្រចាំឆ្នាំ
- រៀបចំលិខិតរដ្ឋបាល ដូចជា លិខិតអញ្ជើញ លិខិតជូនដំណឹង លិខិតឆ្លើយតប ជាដើម
- សម្របសម្រួលរៀបចំកិច្ចប្រជុំ របៀបវារៈ បញ្ជីវត្តមាន និងជាពិធីការ
- តាមដាន និងសម្របសម្រួលការបញ្ជូន និងទទួលលិខិតរដ្ឋបាលនានា
- អនុវត្តភារកិច្ចឯទៃទៀតតាមការប្រគល់ជួនពីថ្នាក់ដឹកនាំ ។
គុណវុឌ្ឍិ
- មានសញ្ញាបត្របរិញ្ញាបត្រគ្រប់គ្រងរដ្ឋបាលទូទៅ ឬប្រហាក់ប្រហែល
- មានបទពិសោធន៍យ៉ាងតិច ២ (ពីរ) ឆ្នាំ លើកិច្ចការរៀបចំលិខិតស្នាមនានា
- មានបទពិសោធន៍លើការងារសម្របសម្រួលការគ្រប់គ្រងគម្រោង
- មានជំនាញក្នុងការសរសេរ និងរៀបចំឯកសារបានល្អប្រសើរទាំងខ្មែរ និងអង់គ្លេស
- មានទំនាក់ទំនងល្អជាមួយសហការីអំឡុងពេលបំពេញការងារ
- មានគំនិតច្នៃប្រឌិត បុរេសកម្ម និងអាចដោះស្រាយបញ្ហាបន្ទាន់បានដោយខ្លួនឯង
- មានអត្តចវិតស្លូតបូត, ស្មោះត្រង់, ឧស្សាហ៍, ព្យាយាម និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។
របៀបដាក់ពាក្យ
បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV), លិខិតអម (Cover Letter) និងភ្ជាប់
មកជាមួយនូវឯកសារគាំទ្រនានាតាមរយៈអ៊ីមែល [email protected] និង cc: [email protected]
ឬផ្ញើទៅកាន់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដែលមានអាសយដ្ឋាននៅជាន់ទី៧ នៃអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC), មហាវិថីអូស៊ីអាយស៊ី, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១៦ ខែ
សីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ នាទីល្ងាច។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ +855 15 881 611 (តេលេក្រាម)។