វិក្កយបត្រក្លែងបន្លំ គឺជាទង្វើនៃប្រតិបត្តិការអាជីវកម្មដោយគ្មានក្រមសីលធម៌ ដែលក្នុងនោះអ្នកប្រព្រឹត្តមានចេតនាចេញវិក្កយបត្រក្លែងក្លាយ ឬបញ្ជីទូទាត់ប្រាក់មិនពិតទៅកាន់ស្ថាប័ន ឬក្រុមហ៊ុនដែលងាយរងគ្រោះដើម្បីលួចយកលុយ។ ហានិភ័យផ្នែកហិរញ្ញវត្ថុបែបនេះបន្តដាក់បន្ទុកទៅលើការកសាងចំណងសហប្រតិបត្តិការរវាងអ្នកលក់ និង អង្គភាពពាក់ព័ន្ធ។ ដូច្នេះ វិក្កយបត្រក្លែងបន្លំត្រូវបានកំណត់ចែកជា ៥ប្រភេទ ដូចមានខាងក្រោម៖
- ការចេញវិក្កយបត្រទូទាត់ប្រាក់ដដែល៖ សំដៅទៅអ្នកលក់ដែលមិនស្មោះត្រង់ធ្វើការដាក់ទូទាត់វិក្កយបត្រដដែលតាមរយៈការវាយប្រហារដោយបន្លំទៅលើការបញ្ចូលទិន្នន័យដោយដៃ ឬការមិនច្បាស់លាស់របស់ផ្នែកគណនីត្រូវសង
- វិក្កយបត្រក្លែងក្លាយ៖ សំដៅទៅលើជនបោកប្រាស់បង្កើតអាសយដ្ឋានអ៊ីមែលស្រដៀងគ្នាជាមួយនឹងរបស់អ្នកផ្គត់ផ្គង់ដើម្បីស្នើសុំវិក្កយបត្រទូទាត់ប្រាក់
- ថ្លៃចំណាយលើពលកម្មមានលក្ខណៈបំផ្លើស៖ សំដៅទៅអ្នកលក់ដូរអាចលួចបន្ថែមព័ត៌មានមិនពិតទាក់ទងនឹងសេវាកម្មក្នុងវិក្កយបត្រដើម្បីទាមទារប្រាក់ហួសពីការកំណត់
- ការមិនគោរពតាមកិច្ចសន្យានៃការផ្គត់ផ្គង់ផលិតផល/សេវាកម្ម៖ សំដៅលើការចេញតែវិក្កយបត្រទារប្រាក់ប៉ុន្តែមិនធ្វើការផ្គត់ផ្គង់របស់ ឬសេវាកម្មតាមកិច្ចសន្យា
- សកម្មភាពក្លែងបន្លំពីបុគ្គលិកផ្ទៃក្នុង៖ សំដៅលើបុគ្គលិកទុច្ចរិតអាចលួចកែប្រែទិន្នន័យក្នុងប្រព័ន្ធក្រុមហ៊ុនដើម្បីបង្វែរលុយចេញពីគណនីអ្នកលក់ដូរទៅកាន់គណនីផ្សេង
ប្រភព៖ How to Spot Invoice Fraud (And 7 Ways To Stop It) (https://www.weforum.org/agenda/2024/05/internet-of-things-dark-web-strategy-supply-value-chain/)