នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទី, លោក អៀច សេដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយក នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារបច្ចេកទេសរៀបចំប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing System) ជួបប្រជុំពិភាក្សាជាមួយតំណាងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMWG) នៅបន្ទប់ប្រជុំធំរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងពិភាក្សាលើការពិនិត្យលទ្ធភាពក្នុងការធ្វើសន្ធានកម្មរវាងប្រព័ន្ធ Cambodia E-Invoicing ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)។

ជាលទ្ធផល, ក្រុមការងារទាំងពីរបានពិនិត្យឃើញថាប្រព័ន្ធទាំងពីរពិតជាមានភាពប្រទាក់ក្រឡាគ្នាមួយចំនួន និងបន្តកិច្ចសហការបច្ចេកទេសដើម្បីសិក្សាលទ្ធភាពនៃការរៀបចំសន្ធានកម្មរវាងប្រព័ន្ធទាំងពីរជាបន្តបន្ទាប់ទៀត។