កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយក នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ទេពកោសល្យផ្នែកបច្ចេកវិទ្យា និង នវានុវត្តន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា» នៃសិក្ខាសាលាស្ដីពី “ទេពកោសល្យផ្នែកបច្ចេកវិទ្យា និង នវានុវត្តន៍ក្នុងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងការចូលរួមចំណែករបស់មជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល និង សេដ្ឋកិច្ចប្រកបដោយចីរភាពនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និង អាស៊ីបូព៌ា” នៅសណ្ឋាគារហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ, ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងពាណិជ្ជកម្ម។
- September 3, 2024
- សកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗ
ប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានគោលនយោបាយ អំពីការរៀបចំនិងអភិវឌ្ឍប្រព័ន្ធឃ្លាំងទិន្នន័យ និងថ្នាលវិភាគទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Data Lake and Analytics Platform for Economy and Finance)
ប្រជុំពិភាក្សាជាមួយតំណាងធនាគារជាតិនៃកម្ពុជា ស្តីពីការស្នើសុំការពិនិត្យលទ្ធភាពផ្ដល់អេភីអាយ (API) សម្រាប់ការប្រើប្រាស់ទិន្នន័យអត្រាប្ដូរប្រាក់ជាផ្លូវការ ដោយស្វ័យប្រវត្តិ