នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក, លោក អៀច សេដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយក នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារបច្ចេកទេសដែលទទួលបន្ទុករៀបចំនិងអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing System) បានជួបប្រជុំពិភាក្សាជាមួយតំណាងធនាគារជាតិនៃកម្ពុជា តាមរយៈប្រព័ន្ធ Zoom ដើម្បីស្នើសុំការពិនិត្យលទ្ធភាពផ្ដល់អេភីអាយ (API) សម្រាប់ការប្រើប្រាស់ទិន្នន័យអត្រាប្ដូរប្រាក់ជាផ្លូវការ ដោយស្វ័យប្រវត្តិ ពីប្រព័ន្ធរបស់ធនាគារជាតិនៃកម្ពុជាមកកាន់ប្រព័ន្ធរបស់វិក្កយបត្រអេឡិចត្រូនិកកម្ពុជា។