នាព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត​ គង់​ ម៉ារី​ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ អមដោយ​ លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល តំណាង ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

នាឱកាសនេះ​ លោក​អគ្គនាយករង​ នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក៏បានធ្វើបទបង្ហាញអំពី វឌ្ឍនភាពនៃការអភិវឌ្ឍឃ្លាំងទិន្នន័យ និងថ្នាលវិភាគទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនថ្នាក់ដឹកនាំ និងអង្គប្រជុំដេីម្បីជ្រាប​ជាព័ត៌មាន​ និងការស្នេីសុំកិច្ចសហការបន្ត។