Phishing គឺជាវិធីសាស្ត្រដ៏ពេញនិយមមួយនៃការឆបោកក្នុងសង្គមឌីជីថល។
Phishing ជាការប្រើប្រាស់អ៊ីមែលក្លែងក្លាយ, ឯកសារភ្ជាប់អ៊ីមែល, សារជាអក្សរ ឬការហៅទូរសព្ទ ដើម្បីបញ្ឆោតជនរងគ្រោះឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួន, ផ្ដល់ឈ្មោះគណនីនិងពាក្យសម្ងាត់, បញ្ឆោតឱ្យទាញយកកម្មវិធីមេរោគ, បញ្ឆោទឱ្យផ្ញើប្រាក់ទៅកាន់ជនទុច្ចរិតជាដើម។
ដើម្បីការពារពីការឆបោកទាំងនោះ យើងគួរអនុវត្តតាមយន្តការមួយចំនួនដូចជា៖
✔ប្រើប្រាស់មធ្យោបាយទំនាក់ទំនង ឬគេហទំព័រដែលមានសុវត្ថិភាព
✔កុំចុចលើតំណភ្ជាប់ ទាញយកឯកសារ ឬបើកឯកសារនៅក្នុងអីុម៉ែលពីអ្នកដែលមិនស្គាល់
✔ត្រូវប្រុងប្រយ័ត្នពេលបញ្ជូនព័ត៌មានផ្ទាល់ខ្លួនទៅកាន់នរណាម្នាក់
✔ត្រូវប្រុងប្រយ័ត្នចំពោះតំណរភ្ជាប់នៅក្នុងអីុម៉ែលដែលសួរពត៌មានផ្ទាល់ខ្លួន
✔មិនត្រូវបញ្ចូលព័ត៌មានផ្ទាល់ខ្លួននៅផ្ទាំងវិនដូរដែលផុសឡើងឡើយ (Pop-Up Window)
✔ ប្រើប្រាស់កម្មវិធីការពារកុំព្យូទ័រដូចជា Firewall ,Spam Filters, កម្មវិធី Anti-Virus និង Anti-Spyware
✔ពិនិត្យមើលគណនីរបស់អ្នកនៅលើបណ្ដាញនិងសេចក្តីថ្លែងការណ៍របស់ធនាគារជាទៀងទាត់។
ប្រភព៖ IBM (https://www.ibm.com/think/topics/cyberthreats-types) និង camcert.gov.kh (https://www.camcert.gov.kh/understanding-phishing-attack/)