នាពេលព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានចូលរួមកិច្ចប្រជុំ ស្តីពី “សេចក្តីព្រាងក្របខណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្រសួងសេដ្ឋកិច្ច​ និង ហិរញ្ញវត្ថុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (ក.ស.ហ.វ.) និងជាប្រធានក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាននៃ ក.ស.ហ.វ.។ កិច្ចប្រជុំនេះ រៀបចំដោយក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាននៃ ក.ស.ហ.វ. ដែលមានឯកឧត្តមបណ្ឌិត​ គង់ ម៉ារី រដ្ឋលេខាធិការ ក.ស.ហ.វ. ជាប្រធានក្រុមការងារបច្ចេកទេស ដែលសម្របសម្រួលរៀបចំសេចក្តីព្រាងក្របខណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្រសួងសេដ្ឋកិច្ច​ និង ហិរញ្ញវត្ថុ ខាងលើនេះ។