នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤, នៅសណ្ឋាគារ អង្គរប៉ារាឌី (Angkor Paradise Hotel) ខេត្តសៀមរាប, មន្ត្រីជំនាញទទួលបន្ទុកផ្នែកបណ្ណសារនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានចូលរួមពិធីផ្សព្វផ្សាយនិងដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារ ដែលរៀបចំឡើងដោយនាយកដ្ឋានបណ្ណសារ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ២ គឺ៖ ១.ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវបានរៀបចំឡើងដើម្បី សម្រួលដល់ការរក្សាទុកឯកសារឱ្យបានគង់វង្ស និងមានសុវត្ថិភាព ដែលអាចឱ្យអង្គភាពរក្សាគ្រប់គ្រង តាមដាន ស្វែងរក និងទាញយកឯកសាររបស់ខ្លួនបានទាន់ពេលវេលា និងមានសណ្តាប់ធ្លាប់ និង ២.ណែនាំអំពីរបៀបចូលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារ។