ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ) គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋ ដែលមានតួនាទីជាប្រព័ន្ធកណ្ដាលសម្រាប់ផ្លាស់ប្ដូរវិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិករវាងសមាជិកនៃ ប.វ.អ. និងសម្រាប់បញ្ជាក់និងទទួលស្គាល់វិក្កយបត្រអេឡិចត្រូនិកជាផ្លូវការ។

វិក្កយបត្រអេឡិចត្រូនិក គឺជាវិក្កយបត្រដែលបានបញ្ជូនក្នុងទម្រង់ជាអេឡិចត្រូនិកឆ្លងកាត់ការពិនិត្យ និងផ្ដល់អត្តសញ្ញាណជាវិក្កយបត្រអេឡិចត្រូនិកដោយ ប.វ.អ.។

វិក្កយបត្រអេឡិចត្រូនិក ត្រូវបានទទួលស្គាល់ជាភស្ដុតាង និងជាកំណត់ត្រាទម្រង់ឌីជីថល ដែលមានសុពលភាព និងអានុភាពគតិយុត្ត ដែលអាចទទួលយកបាន ឬអាចយកទៅអនុវត្តបាន សម្រាប់ជាទំនាក់ទំនងអេឡិចត្រូនិក និងអនុលោមភាពនៃបទប្បញ្ញត្តិស្ដីពីពន្ធដារ។