នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំនិម្មាបនកម្ម និងគម្រោងបច្ចេកវិទ្យាព័ត៌មាននៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ បានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ Zoom ក្រោមការសម្របសម្រួលរៀបចំដោយអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដែលជាលេខាធិការដ្ឋាននៃក្រុមការងារនេះ។

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណង ជួបពិភាក្សាលើកដំបូងរវាងសមាសភាពនៃក្រុមការងារ និងប្រមូលធាតុចូល ឬចំណាប់អារម្មណ៍ពីបណ្តាក្រុមការងារ អំពីសេចក្ដីព្រាងផែនការឆ្នាំ២០២៥ និងផែនការរយៈពេល ៥ឆ្នាំ របស់ក្រុមការងារ និងកិច្ចការងារដែលត្រូវអនុវត្តបន្ត។