[English Below]
ប្រទេសម៉ាឡេស៊ី នឹងអនុវត្តការស្កេនឃ្យូអរកូដ (QR Code) សម្រាប់ការឆ្លងដែនចូលប្រទេសរបស់ខ្លួន
⭐️ ចាប់ពីខែមករា ឆ្នាំ២០២៦តទៅ ប្រជាជនដែលមកពីបណ្តាប្រទេស និងតំបន់ចំនួន ៦៣ រួមទាំងសិង្ហបុរី អាចឆ្លងដែនចូលក្នុងប្រទេសម៉ាឡេស៊ីបានដោយគ្រាន់តែប្រើប្រាស់ឃ្យូអរកូដ (QR Code) ជំនួសពីការបង្ហាញលិខិតឆ្លងដែន។
🌐 យោងតាមការបញ្ជាក់របស់ ឯកឧត្តម Saifuddin Nasution Ismail រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ (Ministry of Home Affairs) នៃប្រទេសម៉ាឡេស៊ី, ប្រទេសម៉ាឡេស៊ីគ្រោងនឹងដាក់អនុវត្តប្រព័ន្ធត្រួតពិនិត្យអ្នកឆ្លងដែនរបស់ខ្លួន ដោយបញ្ចូលនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលអាចឱ្យអ្នកឆ្លងដែនគ្រាន់តែបង្ហាញនូវ QR Code និងមិនតម្រូវឱ្យបង្ហាញលិខិតឆ្លងដែនរបស់ខ្លួនឡើយ។ បន្ថែមពីនេះ ឯកឧត្តម បានបញ្ជាក់ថា បច្ចេកវិទ្យានេះនឹងអាចសម្រួលដល់នីតិវិធីត្រួតពិនិត្យលើអ្នកឆ្លងដែនបានរហ័សជាងមុន និងអាចកាត់បន្ថយចំនួនមន្រ្តីអន្តោប្រវេសន៍ ដែលមានការពាក់ព័ន្ធប្រមាណ ៦០ ភាគរយ។
—————————
⭐️ From January 1st, 2026, foreigners from 63 countries and territories – including Singapore – will be able to enter Malaysia via QR Code instead of using their passports.
🌐 According to H.E. Mr. Saifuddin Nasution Ismail, Minister of the Ministry of Home Affairs of Malaysia, Malaysia plans to implement the system by utilizing artificial intelligence technology, which allows foreigners to simply display the QR Code without the need for their passports. His excellency stated that such technology could facilitate seamless immigration monitoring procedure and reduce the number of relevant immigration officers up to 60%.
