structure

អគ្គនាយកដ្ឋាន​​
សេដ្ឋកិច្ចឌីជីថល

សេចក្តីសង្ខេបអំពីអគ្គនាយកដ្ឋាន

យោងតាមអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ស្តីពី ការបង្កើតនិងបំពេញបន្ថែមអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលឱ្យស្ថិតនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាប្រសិទ្ធភាពនិងសក្កិសិទ្ធិភាពនៃការដឹកនាំ ការគ្រប់គ្រង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃព្រះរាជណាចក្រកម្ពុជា។ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើបេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារនិងសមធម៌សង្គម អនុលោមតាមគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ ច្បាប់ និងលិខិតបទដ្ឋានគិតិយុត្តផ្សេងទៀត ពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល។

អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

អង្គការលេខនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល