នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល អមដោយមន្ត្រីជំនាញ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង “មគ្គុទេសក៍បន្ថែមរបស់អាស៊ានស្តីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា” ដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។