បុគ្គលិកផ្នែកនីតិកម្ម – Legal Specialist

បុគ្គលិកផ្នែកនីតិកម្ម – Legal Specialist

ដោយ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល -
បុគ្គលិកកិច្ចសន្យា ភ្នំពេញ ផុតកំណត់ August 16, 2024

អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសម្រាប់បំពេញការងារពេញម៉ោង​ផ្នែកនីតិកម្ម ចំនួន 1​រូប ។

ភារកិច្ច

  • ផ្តល់ជាធាតុចូលក្នុងការសិក្សាលើច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថលក្នុងបរិបទ តំបន់ និងអន្តរជាតិ
  • ធ្វើការសិក្សា និងវិភាគលើផលប៉ះពាល់និងអនុលោមភាពផ្នែកច្បាប់ និងសង្គតភាពលើឯកសារគោលនយោបាយសេដ្ឋកិច្ចឌីជីថល
  • ចូលរួមចងក្រងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗសម្រាប់ការអនុវត្តគោលនយោបាយ, កម្មវិធី, គម្រោងពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចឌីជីថល
  • ចូលរួមពិនិត្យលើភាពត្រឹមត្រូវ និងសង្គតភាពក្នុងភាសាច្បាប់ ឬការបកស្រាយច្បាប់ដើម្បីធានានូវអនុលោមភាពតាមក្របខណ្ឌច្បាប់លើឯកសារគតិយុត្តិដែលបានចងក្រងដោយអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលជាមួយនឹងឯកសារគតិយុត្តិដែលមានជាធរមាន
  • សម្របសម្រួលជាមួយភាគីពាក់ព័ន្ធ (ទាំងក្នុង និងក្រៅប្រទេស ) ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្តើមនានាក្នុងសេដ្ឋកិច្ចឌីជីថលជាមួយស្ថាប័នសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍ
  • អនុវត្តភារកិច្ចដទៃទៀតតាមការប្រគល់ជួនពីថ្នាក់ដឹកនាំ។

គុណវុឌ្ឍិ

  • មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជំនាញនីតិសាស្ត្រ ឬ នីតិអន្តរជាតិ ឬ មានបទពិសោធន៍ការងារពាក់ព័ន្ធ ចំនួន ២ ( ពីរ) ឆ្នាំ
  • ឬមានសញ្ញាបត្របវិញ្ញាបត្រជំនាញនីតិសាស្ត្រ ឬនីតិអន្តរជាតិ ឬ មានបទពិសោធន៍ការងារពាក់ព័ន្ធ ចំនួន ៤ (បួន) ឆ្នាំ
  • មានបទពិសោធន៍ និងជំនាញក្នុងការស្រាវជ្រាវច្បាប់ជាតិ និងច្បាប់អន្តរជាតិ
  • មានចំណេះដឹងក្នុងការតាក់តែងលិខិតបទដ្ឋានគតិយុត្តិ ដូចជា សេចក្តីសម្រេច, សារាចរ, ប្រកាសឬអនុក្រឹត្យ
  • មានចំណេះដឹងមូលដ្ឋានលើផ្នែកសេដ្ឋកិច្ចឌីជីថលកាន់តែប្រសើរ
  • មានគំនិតច្នៃប្រឌិតដោយបុរេសកម្ម និងអាចដោះស្រាយបញ្ហាបន្ទាន់បានដោយខ្លួនឯង
  • មានទំនាក់ទំនងល្អជាមួយសហការីអំឡុងពេលបំពេញការងារ
  • មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុមបានល្អ
  • មានអត្តចរិតស្លូតបូត, ស្មោះត្រង់, ឧស្សាហ៍, ព្យាយាម និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។

របៀបដាក់ពាក្យ

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV), លិខិតអម (Cover Letter) និងភ្ជាប់
មកជាមួយនូវឯកសារគាំទ្រនានាតាមរយៈអ៊ីមែល [email protected] និង cc: [email protected]

ឬផ្ញើទៅកាន់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដែលមានអាសយដ្ឋាននៅជាន់ទី៧ នៃអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC), មហាវិថីអូស៊ីអាយស៊ី, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១៦ ខែ
សីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ នាទីល្ងាច។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ +855 15 881 611 (តេលេក្រាម)។

ចាប់អារម្មណ៍ដាក់ពាក្យ?

ឈប់ទទួលពាក្យហើយ

ព័ត៌មានទូទៅ

  • ប្រភេទ ឱកាសការងារ
  • កាលបរិច្ឆេទ August 11, 2024
  • កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ August 16, 2024
  • ជ្រើសរើស ទាំងពីរភេទ