នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារបច្ចេកទេសទទួលបន្ទុកអភិវឌ្ឍឃ្លាំងទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជួបប្រជុំពិភាក្សាជាមួយក្រុមការងារតំណាងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យគិតគូររៀបចំសន្ធានកម្មប្រព័ន្ធទិន្នន័យពន្ធដារជាមួយប្រព័ន្ធឃ្លាំងទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានគោលនយោបាយ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
- October 31, 2024
- សកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗ