នាពេលព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល រួមទាំងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការជំរុញការប្រើប្រាស់និងអភិវឌ្ឍថ្នាលឌីជីថលគ្រឹះក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ” ដែលរៀបចំដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ)។ ជាមួយគ្នានេះ លោក ឈន នីពិសិដ្ឋ ជាមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលក៏បានចូលរួមធ្វើបទបង្ហាញអំពី “ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា” ដែលជាថ្នាលឌីជីថលផ្តួចផ្តើមថ្មីនិងកំពុងសម្របសម្រួលការអភិវឌ្ឍដោយអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលផងដែរ។ គួរបញ្ជាក់ផងដែរ សិក្ខាសាលាផ្សព្វផ្សាយខាងលើត្រូវបានប្រព្រឹត្តទៅនៅសាលប្រជ៉ំ នៃទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ និងឯកជន សរុបចំនួនប្រមាណ 100រូប។