ថ្នាលឌីជីថលទី ១

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា​Cambodia E-invoice System

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ជាតិដែលប្រេីប្រាស់សម្រាប់ដំណេីរការបញ្ជូន និងទទួលវិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិក​ រវាងអ្នកលក់និងអ្នកទិញ ដោយមិនតម្រូវឱ្យបោះពុម្ពចេញជាវិក្កយបត្រក្រដាសឡេីយ។ ប្រព័ន្ធមានតួនាទីក្នុងការពិនិត្យភាពគ្រប់គ្រាន់នៃតម្រូវការទិន្នន័យរបស់វិក្កយបត្រ, បញ្ជាក់ភាពដើមនៃវិក្កយបត្រ, ពិនិត្យភាពត្រឹមត្រូវនៃក្រុមហ៊ុនទាំងអ្នកលក់និងអ្នកទិញ ព្រមទាំងអនុញ្ញាតឱ្យប្រព័ន្ធចេញវិក្កយបត្ររបស់ភាគីអ្នកលក់ និងប្រព័ន្ធរបស់ភាគីអ្នកទិញ ទំនាក់ទំនងគ្នាបានដោយស្វ័យប្រវត្តិ បើទោះបីជាភាគីទាំងពីរប្រើប្រាស់ប្រព័ន្ធវិក្កយបត្រផ្សេងគ្នាក៏ដោយ។

អត្ថប្រយោជន៍

⦿ កាត់បន្ថយបន្ទុកការងារ និងចំណាយរដ្ឋបាល
⦿ ពន្លឿនប្រសិទ្ធភាពការងារ
⦿ មិនមានកំហុសឆ្គង
⦿ អនុលោមភាពពន្ធដារ
⦿ Single Source of Truth

លក្ខណៈពិសេស

⦿ ស្តង់ដាវិក្កយបត្រ
⦿ បច្ចេកវិទ្យាប្លុកឆេន
⦿ អន្តរប្រតិបត្តិការ
⦿ ភាពត្រឹមត្រូវនៃអាជីវកម្ម
⦿ ភាពបត់បែន និងឆាប់រហ័ស

ថ្នាលឌីជីថលទី ២

ឃ្លាំងទិន្នន័យ Data EF

ថ្នាល Data EF នឹងដើរតួជាឃ្លាំងទិន្នន័យកណ្ដាលសម្រាប់ទិន្នន័យដែលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយរួមបញ្ចូលទិន្នន័យពីប្រភពផ្សេងៗដូចជា ក្រសួង-ស្ថាប័ន អង្គភាពរដ្ឋ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនស្រាវជ្រាវ ក៏ដូចជាប្រភពអន្តរជាតិដែលមានសក្ដានុពលផងដែរ។ អភិក្រមនេះនឹងជួយកាត់បន្ថយការរាំងស្ទះក្នុង​ន័យពាក់ព័ន្ធនឹងផ្នែកទិន្នន័យសាធារណៈ និងជួយជំរុញនូវយុគសម័យថ្មីនៃការយល់ដឹងដែលផ្អែកលើទិន្នន័យជាគោល សម្រាប់ការអភិវឌ្ឍ។ ថ្នាលនេះនឹងជាជំនួយដល់អ្នកប្រើប្រាស់ក្នុងការសម្រេចចិត្ត ប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយ, កំណត់កាលានុវត្តភាពថ្មី។ ការផ្ដួចផ្ដើមនេះគឺស្របទៅតាមទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍជាតិនៃប្រទេសកម្ពុជា និងជួយឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់។

ព្យាករណ៍ចំណូលបានត្រឹមត្រូវ

លុបបំបាត់ការព្យាការណ៍ដោយការប៉ាន់ស្មាន ដោយព្យាករណ៍ផ្អែកលើទិន្នន័យជាគោល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដូចជា វិធីសាស្ត្រ Regression Analysis, ដែលជាមគ្គុទេសក៍ក្នុងការរៀបចំផែនការសារពើពន្ធ។ Regression Analysis អនុញ្ញាតឱ្យយើងកំណត់បាននូវប្រវត្តិទំនាក់ទំនងរវាងកត្តាសេដ្ឋកិច្ច និងចំណូលពន្ធ ដែលផ្តល់លទ្ធភាពដល់អ្នកវិភាគសេដ្ឋកិច្ចធ្វើការព្យាករណ៍បានត្រឹមត្រូវនាពេលអនាគត។

វាយតម្លៃគោលនយោបាយប្រកបដោយប្រសិទ្ធភាព

វិភាគបច្ច័យនៃការផ្លាស់ប្តូរគោលនយោបាយ បានច្បាស់លាស់ដើម្បីធានានូវភាពត្រឹមត្រូវក្នុងការបែងចែកធនធាន។

គណនា ផលិតផលសរុបក្នុងស្រុក (ផសស-GDP) និងវាយតម្លៃបន្ទុកសារពើពន្ធ៖

បង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីចរន្តនៃសេដ្ឋកិច្ចជាតិ ការសម្រេចចិត្ត អំពីការបែងចែកធនធាន និងការចំណាយ។

ការវិភាគទិដ្ឋភាពសេដ្ឋកិច្ចផ្សេងទៀត

ដូចជា អតិផរណា, អត្រាប្ដូរប្រាក់, ទីផ្សារមូលបត្រ, ជាពិសេសវិភាគពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណនៃនិន្នាការសេដ្ឋកិច្ចដែលកំពុងរីកចម្រើន ដែលអាចផ្តល់លទ្ធភាពក្នុងការឆ្លើយតបផ្នែកគោលនយោបាយប្រកបដោយបុរេសកម្ម។

ស្ថាប័នចូលរួមសហការក្នុងគម្រោង