នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទី, ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលដែលទទួលបន្ទុករៀបចំនិងអភិវឌ្ឍឃ្លាំងទិន្នន័យ និងថ្នាលវិភាគទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Data Lake and Analytics Platform for Economy and Finance) បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅបន្ទប់ប្រជុំធំរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ ដោយផ្តោតចម្បងលើកិច្ចការភ្ជាប់សន្ធានកម្ម ក្នុងការចែករំលែកទិន្នន័យពីប្រព័ន្ធឌីជីថលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចូលទៅក្នុងឃ្លាំងទិន្នន័យ និងការពិភាក្សាអំពីការគិតគូរជំហានបន្តក្នុងការត្រៀមដាក់ដំណើរការសាកល្បងជាផ្លូវការ។
ជាលទ្ធផល, កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ ដោយក្រុមការងារទាំងពីរបានយល់ស្របគ្នា និងសម្រេចកំណត់ពេលវេលាសម្រាប់ការរៀបចំឱ្យបានរួចរាល់លើផ្នែកបច្ចេកទេស នៅកំឡុងពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីអាចដាក់ដំណើរការសាកល្បងផ្លូវការបាន។