នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទី, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារបច្ចេកទេសរៀបចំប្រព័ន្ធឃ្លាំងទិន្នន័យ និងថ្នាលវិភាគទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (Data Lake and Analytic Platform for Economy and Finance) ជួបប្រជុំពិភាក្សាជាមួយតំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ និងអគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (GSC) តាមរយៈប្រព័ន្ធ Zoom។ កិច្ចប្រជុំត្រូវបានធ្វើឡើងដើម្បីបន្តពិភាក្សាលើការពិនិត្យលទ្ធភាពក្នុងការចែករំលែកនូវទិន្នន័យដោយស្វ័យប្រវត្តិមកកាន់ប្រព័ន្ធឃ្លាំងទិន្នន័យរួម កសហវ ទៅតាមតម្រូវការរបស់អគ្គនាយកដ្ឋានគោលនយោបាយ
សម្រាប់ធ្វើការវិភាគ និងព្យាករណ៍ម៉ាក្រូសេដ្ឋកិច្ច ។