នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទី, លោក សូ សុវិបុល អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ជាតំណាងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល អមដោយក្រុមការងារបច្ចេកទេសទទួលបន្ទុកអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក បានចូលរួមកិច្ចប្រជុំដែលដឹកនាំដោយ លោក ប៉ូ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម អមដោយក្រុមការងារ និងមន្រ្តី នៃនាយកដ្ឋានពាក់ព័ន្ធដទៃទៀតនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិភាក្សា និងប្រមូលធាតុចូល ពាក់ព័ន្ធនឹងការពិនិត្យកែសម្រួលលិខិតបទដ្ឋានគតិយុត្តិ សម្រាប់គាំទ្រការដាក់អនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាជាផ្លូវការ។