នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក, លោក អៀច សេដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយក នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារបច្ចេកទេសដែលទទួលបន្ទុករៀបចំនិងអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing System) បានជួបប្រជុំពិភាក្សាជាមួយតំណាងធនាគារជាតិនៃកម្ពុជា តាមរយៈប្រព័ន្ធ Zoom ដើម្បីស្នើសុំការពិនិត្យលទ្ធភាពផ្ដល់អេភីអាយ (API) សម្រាប់ការប្រើប្រាស់ទិន្នន័យអត្រាប្ដូរប្រាក់ជាផ្លូវការ ដោយស្វ័យប្រវត្តិ ពីប្រព័ន្ធរបស់ធនាគារជាតិនៃកម្ពុជាមកកាន់ប្រព័ន្ធរបស់វិក្កយបត្រអេឡិចត្រូនិកកម្ពុជា។
- September 3, 2024
- សកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗ
សិក្ខាសាលាស្ដីពី “ទេពកោសល្យផ្នែកបច្ចេកវិទ្យា និង នវានុវត្តន៍ក្នុងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងការចូលរួមចំណែករបស់មជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល និង សេដ្ឋកិច្ចប្រកបដោយចីរភាពនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និង អាស៊ីបូព៌ា”
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៤