
ថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានដឹកនាំគណៈប្រតិភូនៃនិយ័តករមូលបត្រកម្ពុជា អមដោយលោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល តំណាងប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមធ្វើទស្សនកិច្ចសិក្សាលើការងារពាក់ព័ន្ធការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលតបតាមការអញ្ជើញរបស់ក្រសួងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រថៃ នៅទីក្រុងបាងកក។
ដំណើរទស្សនកិច្ចនេះមានការជួបប្រជុំពិភាក្សាជាមួយនឹង នាយកដ្ឋានរតនាគារនៃក្រសួងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម និងសហប្រតិបត្តការ, គណៈកម្មការមូលបត្រ និង មជ្ឈមណ្ឌលធុរកិច្ចនិងហិរញ្ញវត្ថុឌីជីថលអន្តរជាតិថៃ (Thailand International Digital Business & Finance Center-TIDC)”។
On May 7–8, 2025, His Excellency SOU Socheat, Royal Government Delegate of Cambodia in charge as Director General of the Securities and Exchange Regulator of Cambodia (SERC), led a delegation from SERC, accompanied by Mr. IECH Setha, Deputy Director General of the General Department of Digital Economy, representing the Ministry of Economy and Finance, on a study visit related to digital economy development. The visit was conducted in response to the invitation of the Ministry of Finance of the Kingdom of Thailand which took place in Bangkok.
During the visit, the delegation held discussions with the Department of Treasury under the Ministry of Finance, the Ministry of Agriculture and Cooperatives, the Securities and Exchange Commission of Thailand, and the Thailand International Digital Business & Finance Center (TIDC).










