ដើម្បីបន្តរួមចំណែកអភិវឌ្ឍចំណេះដឹងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាឌីជីថល, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានទទួលការអញ្ជើញ និងចាត់តំណាង លោក សុខ ជុំសារឿន ចូលរួមសិក្ខាសាលាស្ដីពី “សមាជិកភាពសកលនៃបណ្តាញមជ្ឈមណ្ឌលលើកកម្ពស់ការអភិវឌ្ឍន៍ – Members of Global Development Promotion Center Network” ដោយចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Fuzhou នៃខេត្ដ Fujian ក្រោមការរៀបចំដោយ ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន។ សិក្ខាសាលានេះបានពិភាក្សាប្រធានបទមួយចំនួន រួមមាន៖ Introduction to China, Global Development Initiative-GDI, AI Technology and Industry និង Innovation and Sustainable Development in the Food Industry Driven។
សិក្ខាសាលានេះមានការអញ្ចើញចូលរួមដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញជាន់ខ្ពស់ នៃក្រសួង-ស្ថាប័ន ដែលអញ្ជើញមកពីបណ្ដាប្រទេសចំនួន១៨ ទូទាំងពិភពលោក ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាឌីជីថលទំនើប ដែលជំរុញដល់ការអភិវឌ្ឍន៍ក្នុងសាធារណៈប្រជាមានិតចិននាពេលបច្ចុប្បន្ន។