នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤, លោក អៀច សេដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល និងជាសមាជិកក្រុមការងារអន្តរក្រសួង-ស្ថាប័នលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សា ប្រមូលធាតុចូលពីអន្តរក្រសួង លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារលើកទី១ (First Draft) ដែលដឹកនាំដោយ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងជាប្រធានក្រុមការងារអន្តរក្រសួងស្ថាប័ន លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។