យើងចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទាំងអស់គ្នា ដើម្បីកុមារកម្ពុជា។

សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកាក្នុងការគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។