នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៣:៣០នាទី, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារបច្ចេកទេសប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (E-Invoicing System) ជួបប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុន BanhJi FinTech Co., Ltd ដើម្បីពិភាក្សា អំពីកិច្ចសហការផ្នែកបច្ចេកទេស ក្នុងការធ្វើតេស្តសមាហរណកម្មរវាងប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន ជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកជាតិ។
កិច្ចប្រជុំបានបញ្ចប់ទៅប្រកបដោយលទ្ធផលល្អប្រសើរ ដោយក្រុមហ៊ុនបានបញ្ជាក់ថានឹងចូលរួមធ្វើតេស្តសមាហរណកម្មរវាងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ជាមួយនឹងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកជាតិ និងបញ្ជាក់ពីជំហរវិជ្ជមានក្នុងការចូលរួមកិច្ចសហការបន្តក្នុងកិច្ចការងារមួយនេះ។