នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី, ក្រុមការងារបច្ចេកទេសប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (E-Invoicing System) នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានបន្តជួបប្រជុំពិភាក្សាជាមួយលោក ទុយ ហុង នាយកប្រតិបត្តិក្រុមហ៊ុន Localize Tech Solution ដើម្បីពិភាក្សា អំពីកិច្ចសហការផ្នែកបច្ចេកទេស ក្នុងការធ្វើតេស្តសមាហរណកម្មរវាងប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន ជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកជាតិ។

កិច្ចប្រជុំបានបញ្ចប់ទៅប្រកបដោយលទ្ធផលល្អប្រសើរ ដោយក្រុមហ៊ុនបានចូលរួមផ្តល់នូវធាតុចូលបន្ថែមសម្រាប់យន្តការក្នុងការធ្វើសមាហរណកម្មប្រព័ន្ធទាំងពីរ និងយន្តការដាក់ឱ្យអនុវត្តដំណើរការប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកជាផ្លូវការ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបានបញ្ជាក់ថានឹងចូលរួមកិច្ចសហការបន្តក្នុងកិច្ចការងារមួយនេះ ដើម្បីធានាឱ្យបាននូវលទ្ធផលល្អប្រសើរ។