កាលពីថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០២៤, ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយក នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំគណៈប្រតិភូដោយមានមន្ត្រីជំនាញ និង អ្នកតំណាងពីវិស័យឯកជននៃប្រទេសកម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ទីក្រុងអាល់ម៉ាទី, ប្រទេសកាហ្សាក់ស្ថាន។ ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងចម្បងចំនួន ២ គឺ (១)-ស្វែងយល់ពីការបម្រើ និងទទួលសេវាសាធារណៈរបស់ប្រទេសកាហ្សាក់ស្ថាន និង (២)-ស្វែងយល់ពីការអភិវឌ្ឍ និង ការចូលរួមនៃបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាសាធារណៈ ក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងប្រទេសនេះ។