ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ប្តេជ្ញាបណ្តុះបណ្តាលធនធានមនុស្សប្រមាណ ៩៥លាននាក់ សម្រាប់ឆ្លើយតបក្នុងយុគ្គសម័យបញ្ញាសិប្បនិម្មិត (AI Era)
ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេបានសន្យាថានឹងបង្កើនជំនាញដល់មនុស្សប្រមាណ ៩៥លាននាក់ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដើម្បីត្រៀមកម្លាំងពលកម្មទូទាំងពិភពលោកសម្រាប់យុគសម័យ AI ដោយរួមមាន៖
• ក្រុមហ៊ុន Cisco៖ នឹងបណ្តុះបណ្តាលមនុស្សប្រមាណ ២៥លាននាក់ក្នុងជំនាញសន្តិសុខសាយប័រ និងជំនាញឌីជីថល
• ក្រុមហ៊ុន IBM៖ នឹងបណ្តុះបណ្តាលជំនាញឌីជីថលដល់មនុស្សប្រមាណចំនួន ៣០លាននាក់ ដោយរួមបញ្ចូលទាំង ២លាននាក់នៅក្នុងវិស័យ AI នៅឆ្នាំ 2026
• ក្រុមហ៊ុន Intel៖ នឹងបណ្តុះបណ្តាលជំនាញ AI ដល់មនុស្សចំនួនប្រមាណ ៣០លាននាក់
• ក្រុមហ៊ុន Microsoft៖ នឹងបណ្តុះបណ្តាលជំនាញឌីជីថលដល់មនុស្សចំនួនប្រមាណ ១០លាននាក់
• ក្រុមហ៊ុន SAP៖ នឹងអភិវឌ្ឍជំនាញទៅកាន់មនុស្សប្រមាណ ២លាននាក់ នៅទូទាំងពិភពលោក
• ក្រុមហ៊ុន Google៖ នឹងវិនិយោគទំហំទឹកប្រាក់ប្រមាណ ១៣០លានដុល្លារ ក្នុងការបណ្តុះបណ្តាលលើវិស័យ AI នៅទូទាំងពិភពលោក។
ប្រភពអត្ថបទ៖ CIO.com