[English Below]
នាថ្ងៃទី១១ និងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) រួមទាំងថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃ អ.ស.ឌ. បានចូលរួមក្នុង “វេទិកាសេដ្ឋកិច្ចឌីជីថល ២០២៥” ដែលរៀបចំដោយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) ក្រោមការឧបត្ថម្ភដោយ មូលនិធិ ស.អ. ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន (គ.ស.ធ.ឌ.) និង ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នៅសណ្ឋាគារ Oakwood Premier Phnom Penh ។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គនាយកនៃ អ.ស.ឌ. បានអញ្ជើញជាគណៈអធិបតី ដើម្បីថ្លែងនូវចំណាប់អារម្មណ៍ និងសន្ទរកថាបិទកម្មវិធី។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំនៃ អ.ស.ឌ. ក៏បានចូលរួមជាអ្នកសម្រលសម្រួលនៃកម្មវិធីកិច្ចពិភាក្សា (Panel Discussions) លើប្រធានបទដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល ដោយមានការចូលរួមពីវាគ្មិនកិត្តិយស ដែលជាអ្នកជំនាញតំណាងស្ថាប័នរដ្ឋ និងវិស័យឯកជន ផងដែរ។
—————————
On March 11 and 12, 2025, H.E. Dr. TAING Ngounly, Director General of the General Department of Digital Economy (GDDE) along with senior government officers and staffs of GDDE attended the “2025 Digital Forum”, which was organized by the Digital Economic and Business Committee (DEBC) and sponsored by the Capacity Building Research and Development Fund (CBRD) under the chairmanship of H.E. Dr. KONG Marry, Secretary of State of the Ministry of Economy and Finance accompanied by H.E. KEO Sothie, Secretary of State of the Ministry of Posts and Telecommunications at the Oakwood Premier Phnom Penh hotel.
On such occasion, his excellency, GDDE Director General, was invited to preside over the event in order to express his interest on this matter and deliver the closing remark. Simultaneously, senior officers of GDDE also participated as moderators during panel discussions on digital economy-related topics with notable panelists joining in as experts from various government entities and private sectors.




















