នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទី, ដឹកនាំដោយ លោក អៀច សេដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល និងក្រុមការងារបច្ចេកទេសដែលទទួលបន្ទុករៀបចំនិងអភិវឌ្ឍឃ្លាំងទិន្នន័យ និងថ្នាលវិភាគទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Data Lake and Analytics Platform for Economy and Finance) បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អ.គ.រ.) តាមរយៈប្រព័ន្ធប្រជុំ Zoom ដើម្បីពិភាក្សាអំពីការពង្រឹងលើការចែករំលែកទិន្នន័យរវាងប្រព័ន្ធ អ.គ.រ. ជាមួយឃ្លាំងទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
- October 24, 2024
- សកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗ